Powered By Blogger

Sunday, May 2, 2021

យល់ដឹងអំពី KHQR

 KHQR Code ជាអ្វី?

KHQR Code មកពីពាក្យពេញថា Khmer Quick Response code។ KHQR ត្រូវបានធនាគារជាតិនៃកម្ពុជាប្រកាសដាក់ឱ្យប្រើប្រាស់ដោយអាចធ្វើអន្តរប្រតិបត្តិការបាន។ មានន័យថា គ្រាន់មានតែ KHQR Code តែមួយ អ្នកនឹងអាចទទួលការទូទាត់ពីគ្រឹះស្ថាន ធនាគារ និង E-wallet ជាច្រើនបានទាំងក្នុងស្រុក និងអាស៊ាន(មិនទាន់ធំទូលាយ)បានផងដែរ។  ដូចនេះម្ចាស់អាជីវកម្មលែងត្រូវការស្លាកសញ្ញា QR Code ច្រើនស្ថាប័នទៀតហើយ ចំណែកអតិថិជនអាចរីករាយជាមួយការប្រើប្រាស់ App ណាមួយដែលខ្លួនពេញចិត្តដើម្បីធ្វើការទូទាត់។


បញ្ជាក់: ខ្ញុំបានសាកល្បងប្រើកម្មវិធីធនាគារចល័តរបស់គ្រឹះហិរញ្ញវត្ថុមួយចំនួន ឃើញថាមាន App ខ្លះអាចស្កេនបាន និងខ្លះទៀតស្កេនមិនទាន់បាន។ នេះអាចបណ្តាលមកពីភាពយឺតយ៉ាវរបស់ស្ថាប័នទាំងនោះដោយសារបញ្ហាកូវីដ 19  ក៏ថាបាន។


តោះសាកមើលទាំងអស់គ្នាជាមួយ QR Code ខាងក្រោមនេះ


No comments:

Post a Comment